លេខ​រៀង​គណបក្ស​នយោបាយថ្មីចេញហើយ តែ................................

Image
 ជាលទ្ធផល​នៃ​ការ​ចាប់ឆ្នោត​កំណត់​លេខ​រៀង​គណបក្ស​នយោបាយ​លើ​សន្លឹក​ឆ្នោតមានដូចខាងក្រោមៈ គណបក្សទី១​​  គណបក្សខ្មែររួបរួមជាតិ គណបក្សទ២  គណបក្សមាតុភូមិយើង គណបក្សទី៣  គណបក្សពន្លឺថ្មី គណបក្សទី៤  ​ គណបក្សសញ្ជាតិកម្ពុជា គណបក្សទី៥  គណបក្សខ្មែរក្រោក គណបក្សទី៦  គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សទី៧ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សទី៨  គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សទី៩  គណបក្សរស្មីខេមរា គណបក្សទី១០ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សទី១១ គណបក្សខ្មែរសាធារណរដ្ឋ គណបក្សទី១២ គណបក្សខ្មែរឈប់ក្រ គណបក្សទី១៣ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សទី១៤ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សទី១៥ គណបក្សយុវជនកម្ពុជា គណបក្សទី១៦ គណបក្សធម្មាធិបតេយ្យ គណបក្សទី១៧ ឆន្ទះខ្មែរ គណបក្សទី១៨ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សទី១៩ គណបក្សខ្មែរតែមួយ គណបក្សទី២០ គណបក្សប្រជាជន អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺលេខរៀងទី៧លែងមានគណបក្សសង្រោះជាតិទៀតហើយ និងគណបក្សប្រជាជនកម្ពុជាឈរនៅលេខរៀងក្រោយគេទៅវិញ។

របៀប​ដោនឡូដ​វីដេអូ​ចេញ​ពី YouTube ហើយ​អាច Save ចូល Camera Roll បាន​ទៀត​ផង! (សម្រាប់ iOS)

វាអាចត្រឹមតែ ដោនឡូដ យកមើល តែប៉ុណ្ណោះ ដោយយើងមិន អាចធ្វើការ រក្សាទុកក្នុង Camera Roll បាននោះទេ ហើយរបៀប ក្នុងការប្រើប្រាស់ ក៏សាំញ៉ាំ ផងដែរ។ ចំណែកនៅថ្ងៃ នេះវិញ យើងក៏នៅ មានវិធីសាស្រ្ត មួយផ្សេងទៀត ដែលមាន សមត្ថភាពខ្ពស់ ជាពិសេស វាអនុញ្ញាត អោយយើង ធ្វើការរក្សាទុក វីដេអូទៅ ក្នុង Camera Roll បានថែមទៀត។ បើនិយាយពី របៀបតម្លើង និងប្រើប្រាស់ ក៏ងាយស្រួលដែរ។ ដើម្បីតម្លើង កម្មវិធីនេះ បានប្រិយមិត្ត អាចធ្វើតាម ការណែនាំ ដូចខាងក្រោម៖

របៀបក្នុងការតម្លើងកម្មវិធីមួយនេះ៖ បើកកម្មវិធី Safari នៅលើឧបករណ៍ iOS របស់អ្នក បន្ទាប់មក ចុចទីនេះ ដើម្បីដោនឡូដ កម្មវិធីដែលមាន ឈ្មោះថា DoDa-HD បន្ទាប់ពីចុចលើតំណរភ្ជាប់ខាងលើនេះហើយ យើងត្រូវចុច លើពាក្យ Download on the New App ហើយចុចពាក្យ Install បន្ទាប់មកទៀត វានឹងដំណើរការ ដោនឡូដ

បន្ទាប់ពីការដោនឡូដបានជោគជ័យហើយ យើងត្រូវធ្វើការ Trust កម្មវិធីនេះសិន ដើម្បីអាច ប្រើប្រាស់ វាបាន ដោយចូល ទៅកាន់ Settings->General->Device Management ហើយចុច លើពាក្យ ddid co., ltd. បន្ទាប់មកទៀត ចុចលើពាក្យ Trust “ddid co., ltd.” និងចុងក្រោយ វានឹង ចេញផ្ទាំងអោយ យើងចុច Trust ជាការស្រេច។

ដើម្បីមើលទៅលើវីដេអូដែលយើងបាន ដោនឡូត រួចរាល់ យើងគ្រាន់ តែចុចលើ សញ្ញាត្រេបី នៅខាងឆ្វេង ផ្នែកខាងលើ នៃកម្មវិធី​ បន្ទាប់មកចុច លើពាក្យ Downloaded Video នោះយើងនឹង ឃើញរាល់ វីដេអូដែលយើង បានធ្វើការ ដោនឡូដ ជាមិនខាន ដោយយើងអាច ធ្វើការ បើកមើល ពេលណា ក៏បាន។
របៀបរក្សាទុកវីដេអូចូលទៅក្នុង Camera Roll ជាដំបូងយើងត្រូវបើកទៅរកវីដេអូណាមួយ ដែលយើងចង់ រក្សាទុក ក្នុង Camera Roll បន្ទាប់មកយើង ត្រូវធ្វើការ យកម្រាមដៃ អូសពីស្តាំ មកឆ្វេង នៅលើ វីដេអូនោះ ហើយចុច លើពាក្យ Share បន្ទាប់មកទៀត​ វានឹងលោតផ្ទាំងផ្សាយពាណិជ្ជកម្ម មួយទៀត មក បន្ទាប់យើង ត្រូវចុចអោយ ចំលើ សញ្ញាខ្វែង និងចុងក្រោយ ចុចទៅ លើពាក្យ Save Video ជាការស្រេច។ នៅពេលដែល យើង បើកមើល Camera Roll យើងនឹងឃើញ វីដេអូមួយនោះ នៅខាងក្រោម គេជាក់ ជាមិនខាន។
បញ្ជាក់៖ លក្ខណៈពិសេសរបស់កម្មវិធីនេះ គឺវាអាចធ្វើការ ដោនឡូដ វីដេអូបានដល់ កម្រិត Full HD (1080) ហើយអាច ធ្វើការ Save វីដេអូទាំងនោះ ចូលទៅក្នុង Camera Roll បានយ៉ាង ងាយស្រួល ទៀតផង ក៏ប៉ុន្តែវា រាងរញ៉េរញ៉ៃបន្តិច ត្រង់ផ្ទាំងផ្សាយ ពាណិជ្ជកម្ម។ ជាចុងក្រោយសង្ឃឹមថាប្រិយមិត្តទាំងអស់គ្នា អាចធ្វើការ តម្លើងកម្មវិធីនេះ ក៏ដូចជា ធ្វើការប្រើប្រាស់ ប្រកបដោយ ជោគជ័យ។ យើងសូមណែនាំ អ្នកទាំងអស់គ្នា អោយដោនឡូដ កម្មវិធីនេះ ប្រើប្រាស់ទៅ ព្រោះយើងមិន ងាយរក កម្មវិធីណា មានសមត្ថភាព ល្អអញ្ចឹង នោះទេ ជាពិសេស វាឥតគិតថ្លៃ ទៀតផង។
ប្រភព: ខេមបូរីផត

Comments

Popular posts from this blog

តោះរៀនពាក្យសម្រាប់ប្រើនៅការិយាល័យជាភាសាចិន

42层烂尾楼终于要出头了!

លេខ​រៀង​គណបក្ស​នយោបាយថ្មីចេញហើយ តែ................................