លេខ​រៀង​គណបក្ស​នយោបាយថ្មីចេញហើយ តែ................................

Image
 ជាលទ្ធផល​នៃ​ការ​ចាប់ឆ្នោត​កំណត់​លេខ​រៀង​គណបក្ស​នយោបាយ​លើ​សន្លឹក​ឆ្នោតមានដូចខាងក្រោមៈ គណបក្សទី១​​  គណបក្សខ្មែររួបរួមជាតិ គណបក្សទ២  គណបក្សមាតុភូមិយើង គណបក្សទី៣  គណបក្សពន្លឺថ្មី គណបក្សទី៤  ​ គណបក្សសញ្ជាតិកម្ពុជា គណបក្សទី៥  គណបក្សខ្មែរក្រោក គណបក្សទី៦  គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សទី៧ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សទី៨  គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សទី៩  គណបក្សរស្មីខេមរា គណបក្សទី១០ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សទី១១ គណបក្សខ្មែរសាធារណរដ្ឋ គណបក្សទី១២ គណបក្សខ្មែរឈប់ក្រ គណបក្សទី១៣ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សទី១៤ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សទី១៥ គណបក្សយុវជនកម្ពុជា គណបក្សទី១៦ គណបក្សធម្មាធិបតេយ្យ គណបក្សទី១៧ ឆន្ទះខ្មែរ គណបក្សទី១៨ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សទី១៩ គណបក្សខ្មែរតែមួយ គណបក្សទី២០ គណបក្សប្រជាជន អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺលេខរៀងទី៧លែងមានគណបក្សសង្រោះជាតិទៀតហើយ និងគណបក្សប្រជាជនកម្ពុជាឈរនៅលេខរៀងក្រោយគេទៅវិញ។

ហ្គេមដ៏ល្បីប្រចាំ PS4 គឺ The Last of Us វគ្គ 2 ចេញ​ឈុត​ខ្លីថ្មីបង្ហាញ​សាច់​រឿងកាន់​តែ​ឃោ​រឃៅ

ហ្គេម The Last of Us គឺជា ហ្គេម​​ល្បី​​មួយ​​សម្រាប់ PS4 គ្រប់​​ស៊េរី​​ដែល​​អាច​​លេង​​បាន។ ដោយ​​ហ្គេម​​នេះ​ផង​​ដែរ គឺ​បាន​​បង្កើត និង​ចេញ​​ដោយ ក្រុម​ហ៊ុន Naughty Dog។ ដោយសាច់រឿងនិងការ​លេង​ហ្គេម នេះ​មានការ គាំទ្រពីអ្នកលេងហ្គេមជាច្រើន ហើយទទួលបានពាន រង្វាន់ ជាច្រើន​។ The Last of Us ស៊េរីមុន​បានទទួលពានរង្វាន់ 120 ឯណោះ។


ដោយមានការជោគជ័យបែបនេះហើយ ទើប ក្រុមហ៊ុន Naughty Dog ចេញបន្តសាច់រឿងនៅវគ្គ 2 បន្ត​រហូតដល់ក្មេងស្រីជាតួអង្គធំ ហើយថ្មីៗនេះនៅក្នុងទីក្រុង Paris នៃព្រឹត្តិការណ៍ Games Week ក្នុង​ឱកាសប្រកាសចេញហ្គេមថ្មីសម្រាប់ PS4 នោះក្រុមហ៊ុន Sony ក៏បានបង្ហាញឈុតខ្លីថ្មីបង្ហាញពីហ្គេម The last of Us វគ្គ 2 ហើយ។ ដែលក្នុងឈុតខ្លីថ្មីនេះផងដែរកាន់តែជក់ចិត្តនិងធ្វើអោយ​យើង​ចង់​លេង​ដើម្បី​អោយដឹងសាច់រឿងកាន់តែខ្លាំងនោះ ដោយឈុតខ្លីដែលបានបង្ហាញនេះមិនដឹងយ៉ាង​ម៉េច​តួអង្គ​ស្រីសុខៗត្រូវគេចាប់ចង ហើយបន្ថែមទៀតនោះក្នុងឈុតថ្មីនេះបានបង្ហើបអោយដឹងទៀតផងថាមានពួក Asian ដូចចិនមិនដឹងកូរ៉េមិនដឹង ក៏នឹងមានការផ្សងព្រេងជាមួយយើងដែរ នេះបញ្ជាក់យ៉ាងច្បាស់​ថា​ហ្គេមនេះកាន់តែមានតួអង្គច្រើននឹងថ្មីប្លែកៗទៀតផង។
 ឈុតខ្លីថ្មី៖


 The Last of Us Part 2 នេះ ក្រុមហ៊ុន Naughty ក៏មិនទាន់ដឹង ច្បាស់នៅឡើយទេ ក្នុង​ការ​ចេញ​នោះ​ និងចំណងជើងសាច់រឿងរបស់ហ្គេមនេះក៏មិនទាន់មានដែរ។ បញ្ជាក់ផងដែរហ្គេមនេះនឹងអាចលេងបាន​ត្រឹមតែ PS4 និង PS4 Pro ប៉ុណ្ណោះ។
ប្រភព: Play station

Comments

Popular posts from this blog

តោះរៀនពាក្យសម្រាប់ប្រើនៅការិយាល័យជាភាសាចិន

42层烂尾楼终于要出头了!

លេខ​រៀង​គណបក្ស​នយោបាយថ្មីចេញហើយ តែ................................