លេខ​រៀង​គណបក្ស​នយោបាយថ្មីចេញហើយ តែ................................

Image
 ជាលទ្ធផល​នៃ​ការ​ចាប់ឆ្នោត​កំណត់​លេខ​រៀង​គណបក្ស​នយោបាយ​លើ​សន្លឹក​ឆ្នោតមានដូចខាងក្រោមៈ គណបក្សទី១​​  គណបក្សខ្មែររួបរួមជាតិ គណបក្សទ២  គណបក្សមាតុភូមិយើង គណបក្សទី៣  គណបក្សពន្លឺថ្មី គណបក្សទី៤  ​ គណបក្សសញ្ជាតិកម្ពុជា គណបក្សទី៥  គណបក្សខ្មែរក្រោក គណបក្សទី៦  គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សទី៧ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សទី៨  គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សទី៩  គណបក្សរស្មីខេមរា គណបក្សទី១០ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សទី១១ គណបក្សខ្មែរសាធារណរដ្ឋ គណបក្សទី១២ គណបក្សខ្មែរឈប់ក្រ គណបក្សទី១៣ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សទី១៤ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សទី១៥ គណបក្សយុវជនកម្ពុជា គណបក្សទី១៦ គណបក្សធម្មាធិបតេយ្យ គណបក្សទី១៧ ឆន្ទះខ្មែរ គណបក្សទី១៨ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សទី១៩ គណបក្សខ្មែរតែមួយ គណបក្សទី២០ គណបក្សប្រជាជន អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺលេខរៀងទី៧លែងមានគណបក្សសង្រោះជាតិទៀតហើយ និងគណបក្សប្រជាជនកម្ពុជាឈរនៅលេខរៀងក្រោយគេទៅវិញ។

កម្មង់​ទិញ iPhone 8 និង 8 Plus នៅ​ពេល​នេះ អ្នក​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​អ្វីខ្លះ?

បន្ទាប់ពី ​Apple ប្រកាសចេញ ​iPhone 8 និង 8 Plus បានប្រមាណជាជាងមួយសប្ដាហ៍មក ស្មាតហ្វូនទាំងពីរនេះ ក៏មានវត្តមានដាក់លក់ នៅលើទីផ្សារប្រទេសយើង ព្រោងព្រាតផងដែរ ជាមួយនឹងតម្លៃ ខ្ពស់មួយ និងគ្មានបណ្ណ ធានាផ្លូវការ។ មកដល់ពេលនេះ តម្លៃ iPhone ទាំងពីរនេះ គឺធ្លាក់ថ្លៃច្រើនគួរសម ដែរ គឺខ្ពស់ជាងតម្លៃ នៅលើវេបសាយ Apple មិនច្រើន ប៉ុន្មានឡើយ ជាតម្លៃល្អដែលសាកសម អោយអ្នកសម្រេចចិត្ត ទិញវាបាន នៅពេលនេះ។ ថ្វីត្បិតតែ iPhone 8 និង 8 Plus បានចរាចរលក់នៅលើទីផ្សារជាងមួយខែក៏ពិតមែន ប៉ុន្ដែនៅបណ្ដាប្រទេសខ្លះគឺមិនទាន់មាន iPhone ស៊េរីថ្មីនេះលក់ជាផ្លូវការនៅឡើយទេ ហើយសម្រាប់ប្រទេសយើងក៏មិនទាន់មានលក់ iPhone 8 / 8 Plus ដែលមានធានាពីក្រុមហ៊ុនជាផ្លូវការនោះទេ។
 
 

យ៉ាងណាមិញ សម្រាប់ iPhone 8 និង 8 Plus ដែលមានធានាផ្លូវការនឹងមានដាក់លក់នៅក្នុងប្រទេសយើងនៅថ្ងៃទី 09 វិច្ឆិកាខាងមុខនេះហើយ ហើយអ្នកទាំងអស់គ្នាក៏អាចធ្វើការកម្មង់ទុកមុន (Pre-Oder) បានចាប់ពីថ្ងៃនេះបានផងដែរ ដើម្បីទទួលបាននូវកញ្ចប់កាដូដ៏ពិសេស ដោយក្នុងនោះមានដូចជា ស្រោមការពារហ្ស៊ីនតម្លៃ 45$ និង​ ស៊ីម Smart លេខពិសេសតម្លៃ 129$ ជាមួយនឹងគម្រោង Smart ធំហ្មង! រយៈពេល ២៤ សប្ដាហ៍ដោយឥតគិតថ្លៃ បូករួមទាំងបណ្ណធានាផ្លូវការរយៈពេល 1ឆ្នាំផងដែរ រីឯតម្លៃរបស់វាវិញគឺចាប់ពី 838$ សម្រាប់ iPhone 8 64GB និង 948$ សម្រាប់ iPhone 8 Plus 64GB។ បើយើងធៀបជាមួយនឹងតម្លៃ iPhone ដែលគ្មានធានាគឺវារាងថ្លៃជាងប្រមាណជា 60$ ប៉ុន្ដែប្រសិនបើយើងបូកបញ្ចូលជាមួយនឹងកាដូស្រោមការពារ និងស៊ីមស្មាតហ្វូនលេខពិសេសវិញ អាចនិយាយបានថាយើងចំណេញបានច្រើនជាងការទិញ iPhone ដែលគ្មានធានា ហើយយើងក៏មានអារម្មណ៍ថាកក់ក្ដៅផងដែរ មិនព្រួយបារម្ភនៅពេល ​iPhone របស់យើងមានបញ្ហាដោយចៃដន្យ។ ដូចនេះសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់ក្លាយជាម្ចាស់ iPhone 8 និង 8 Plus ដែលមានធានាផ្លូវការពីក្រុមហ៊ុន អ្នកអាចធ្វើការកម្មង់ទុកមុនបានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 09 វិច្ឆិកា នៅហាងលក់ទូរសព្ទដៃសុខលី និងគួងអ៊ី ហើយសម្រាប់ការបន្ថែមជូនកាដូ ស្រោមការពារហ្ស៊ីន និងស៊ីមកាតលេខ ពិសេសគឺសម្រាប់តែអ្នកដែលបានធ្វើការកម្មង់ទុកមុនតែប៉ុណ្ណោះ!


 ប្រភព: សុខលី និង គួងអ៊ី

Comments

Popular posts from this blog

តោះរៀនពាក្យសម្រាប់ប្រើនៅការិយាល័យជាភាសាចិន

42层烂尾楼终于要出头了!

លេខ​រៀង​គណបក្ស​នយោបាយថ្មីចេញហើយ តែ................................