លេខ​រៀង​គណបក្ស​នយោបាយថ្មីចេញហើយ តែ................................

Image
 ជាលទ្ធផល​នៃ​ការ​ចាប់ឆ្នោត​កំណត់​លេខ​រៀង​គណបក្ស​នយោបាយ​លើ​សន្លឹក​ឆ្នោតមានដូចខាងក្រោមៈ គណបក្សទី១​​  គណបក្សខ្មែររួបរួមជាតិ គណបក្សទ២  គណបក្សមាតុភូមិយើង គណបក្សទី៣  គណបក្សពន្លឺថ្មី គណបក្សទី៤  ​ គណបក្សសញ្ជាតិកម្ពុជា គណបក្សទី៥  គណបក្សខ្មែរក្រោក គណបក្សទី៦  គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សទី៧ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សទី៨  គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សទី៩  គណបក្សរស្មីខេមរា គណបក្សទី១០ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សទី១១ គណបក្សខ្មែរសាធារណរដ្ឋ គណបក្សទី១២ គណបក្សខ្មែរឈប់ក្រ គណបក្សទី១៣ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សទី១៤ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សទី១៥ គណបក្សយុវជនកម្ពុជា គណបក្សទី១៦ គណបក្សធម្មាធិបតេយ្យ គណបក្សទី១៧ ឆន្ទះខ្មែរ គណបក្សទី១៨ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សទី១៩ គណបក្សខ្មែរតែមួយ គណបក្សទី២០ គណបក្សប្រជាជន អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺលេខរៀងទី៧លែងមានគណបក្សសង្រោះជាតិទៀតហើយ និងគណបក្សប្រជាជនកម្ពុជាឈរនៅលេខរៀងក្រោយគេទៅវិញ។

ធ្មេញលឿងអាចមកជាសវិញ ចាំបាច់អស់លុយអីច្រើន!

ធ្មេញលឿងអាចមកជាសវិញ ចាំបាច់អស់លុយអីច្រើន! ធ្មេញមិនសស្អាតអាចធ្វើឱ្យអ្នកគ្មានទំនុកចិត្ត ពេលហាមាត់និយាយទៅកាន់អ្នកណាម្នាក់។ ទោះបីដុសធ្មេញជាប្រចាំ បញ្ហាធ្មេញលឿងនៅតែអាចកើតមាន។ ដូច្នេះថ្ងៃនេះ យើងមកសាកល្បងវិធីសាស្ត្របែបធម្មជាតិខាងក្រោមនេះ បន្ថែមពីលើថ្នាំដុសធ្មេញដែលប្រើរាល់ថ្ងៃ ដើម្បីកែខៃធ្មេញពីលឿងមកសស្អាតចែងចាំង។
 ១- ថ្នាំដុសធ្មេញ អំបិល ក្រូចឆ្មារ និងម្សៅសូដា៖
 • ច្របាច់ថ្នាំដុសធ្មេញបន្តិចដាក់កូនចាន អំបិលមួយជីប ម្សៅសូដាបន្តិច និងទឹកក្រូចឆ្មារ២-៣តំណក់ (កុំឱ្យរាវពេក)
 • លាយគ្រឿងផ្សំខាងលើឱ្យចូលគ្នា ហើយយកច្រាសមកបៀកយកទៅដុសលើធ្មេញដូចធម្មតា
២- អំបិល ទឹកក្រូចឆ្មារ និងថ្នាំដុសធ្មេញ៖
 • ច្របាច់ក្រូចឆ្មារលើអំបិលបន្តិច កូររហូតអំបិលរលាយ ហើយច្របាច់ថ្នាំដុសធ្មេញដាក់ចូលបន្តិចល្មមដុសគ្រាន់
 • យកច្រាសមកបៀក ហើយដុសលើធ្មេញ ទុកចោលប្រហែល១ទៅ២នាទី រួចសម្អាតមាត់ចេញដោយទឹកក្ដៅឧណ្ហៗ
៣- ម្សៅសូដា និងទឹកក្រូចឆ្មារ៖
 • ចាក់ម្សៅសូដាក្នុងកូនចានមួយ ហើយច្របាច់ក្រូចឆ្មារ២-៣តំណក់ ច្របល់ឱ្យសព្វ
 • យកច្រាសមកបៀក ហើយដុសលើធ្មេញ រួចលាងចេញ ចំណាំ៖ សម្រាប់វិធីដែលមាន ប្រើម្សៅសូដា មិនគួរធ្វើលើសពី២ដងក្នុង១សប្ដាហ៍ឡើយ ហើយកុំទុកយូរពេក ពេលដុសម្ដងៗ ព្រោះវាអាចមានជាតិកាត់ ប៉ះពាល់ដល់អណ្ដាត និងអញ្ចាញធ្មេញបាន៕

ប្រភព៖ Kanha ប្រែសម្រួល៖ fbgoo.co

Comments

Popular posts from this blog

តោះរៀនពាក្យសម្រាប់ប្រើនៅការិយាល័យជាភាសាចិន

42层烂尾楼终于要出头了!

លេខ​រៀង​គណបក្ស​នយោបាយថ្មីចេញហើយ តែ................................