លេខ​រៀង​គណបក្ស​នយោបាយថ្មីចេញហើយ តែ................................

Image
 ជាលទ្ធផល​នៃ​ការ​ចាប់ឆ្នោត​កំណត់​លេខ​រៀង​គណបក្ស​នយោបាយ​លើ​សន្លឹក​ឆ្នោតមានដូចខាងក្រោមៈ គណបក្សទី១​​  គណបក្សខ្មែររួបរួមជាតិ គណបក្សទ២  គណបក្សមាតុភូមិយើង គណបក្សទី៣  គណបក្សពន្លឺថ្មី គណបក្សទី៤  ​ គណបក្សសញ្ជាតិកម្ពុជា គណបក្សទី៥  គណបក្សខ្មែរក្រោក គណបក្សទី៦  គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សទី៧ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សទី៨  គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សទី៩  គណបក្សរស្មីខេមរា គណបក្សទី១០ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សទី១១ គណបក្សខ្មែរសាធារណរដ្ឋ គណបក្សទី១២ គណបក្សខ្មែរឈប់ក្រ គណបក្សទី១៣ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សទី១៤ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សទី១៥ គណបក្សយុវជនកម្ពុជា គណបក្សទី១៦ គណបក្សធម្មាធិបតេយ្យ គណបក្សទី១៧ ឆន្ទះខ្មែរ គណបក្សទី១៨ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សទី១៩ គណបក្សខ្មែរតែមួយ គណបក្សទី២០ គណបក្សប្រជាជន អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺលេខរៀងទី៧លែងមានគណបក្សសង្រោះជាតិទៀតហើយ និងគណបក្សប្រជាជនកម្ពុជាឈរនៅលេខរៀងក្រោយគេទៅវិញ។

រថយន្ត៣០គ្រឿងបុកគ្នាស្លាប់១៨នាក់ បុគ្គលិកប៉ុស្តិ៍វិទ្យុម្នាក់ បែរជាថតរូបញញឹម ហើយលើកដៃ២ទៀត ទីបំផុត...

ចិន៖ កាលពីថ្ងៃពុធកន្លងទៅ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានរថយន្តចំនួន ៣០គ្រឿង បានបុកគរគ្នា នៅលើផ្លូវល្បឿនលឿនមួយ ក្នុងខេត្ត Anhui ប្រទេសចិន។ ទិដ្ឋភាពនៅកន្លែងកើតហេតុនោះ ពិតជាគួរឲ្យខ្លាចខ្លាំងណាស់។ គេឃើញមានរថយន្តលក្ខណៈគ្រួសារជាច្រើន បុកជាមួយរថយន្តដឹកទំនិញធន់ធំ ហើយថែមទាំងមានសាកសពប្រឡាក់ឈាម ដេកស្លាប់ពេញថ្នល់ទៀតផង។ តាមរយៈការរាយការណ៍មួយបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានសម្លាប់មនុស្ស ១៨នាក់ និងរងរបួសជាច្រើននាក់ផ្សេងទៀត។ ក្រោយកើតហេតុ ក្រុមពន្លត់អគ្គីភ័យ ១០០នាក់ និងឡានពន្លត់អគ្គីភ័យ១៤គ្រឿង ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុផងដែរ។ ពិតណាស់! បន្ទាប់ពីបានឃើញហេតុការណ៍ដ៏រន្ធត់នេះ គ្មាននរណាម្នាក់អាចញញឹមចេញទេ លើកលែងតែបុគ្គលិកប៉ុស្តិ៍វិទ្យុម្នាក់ប៉ុណ្ណោះ។ នាងមិនត្រឹមតែញញឹមទេ នាងថែមទាំងបានថតរូប ហើយលើកដៃ២ទៀតផង។


ទោះជាយ៉ាងណា រូបភាពមួយសន្លឹកនេះ ត្រូវបានគេចែកចាយពាសពេញក្នុងបណ្តាញសង្គម ហើយក៏បានរងការរិះគន់យ៉ាងចាស់ដៃផងដែរ។ អ្នកលេងបណ្តាញសង្គមភាគច្រើន បានភ្ញាក់ផ្អើល និងអាក់អន់ចិត្ត ចំពោះអាកប្បកិរិយា ដែលគ្មានការពិចារណារបស់បុគ្គលិកប៉ុស្តិ៍វិទ្យុរូបនេះ។ អ្នកលេងបណ្តាញសង្គមម្នាក់បានបញ្ចេញមតិថា៖ “ខ្ញុំក៏នៅកន្លែងកើតហេតុនោះដែរ។ ខ្ញុំឃើញរថយន្តមួយគ្រឿង មានសមាជិកគ្រួសារ៤នាក់ ដែលសុទ្ធតែរបួសធ្ងន់។ បុរសជាប្តីបានសំណូមពរឲ្យគេជួយលើកដៃគាត់ ដាក់លើដៃប្រពន្ធរបស់គាត់ មុនពេលស្លាប់។ វាពិតជារឿងដ៏សោកសង្រែងមែនទែន។ ខ្ញុំឆ្ងល់ណាស់ថា ហេតុអ្វីបានជានាងអាចញញឹមបាន?”។ បន្ទាប់ពីបានទទួលរងការរិះគន់ពេញទំហឹងមក បុគ្គលិកប៉ុស្តិ៍វិទ្យុរូបនេះ ក៏បានចេញមុខសុំទោសជាសាធារណៈដែរ ប៉ុន្តែនៅព្រឹកបន្ទាប់ គេបានប្រកាសថា នាងត្រូវបានគេបញ្ឈប់ពីការងារហើយ។ ប្រិយមិត្តគិតយ៉ាងណាដែរ ចំពោះទង្វើរបស់បុគ្គលិកប៉ុស្តិ៍វិទ្យុរូបនេះ?

សូមទស្សនារូបភាពទិដ្ឋភាពនៅកន្លែងកើតហេតុ និងបញ្ចេញមតិនៅខាងក្រោម៖

source Khmerload

Comments

Popular posts from this blog

តោះរៀនពាក្យសម្រាប់ប្រើនៅការិយាល័យជាភាសាចិន

42层烂尾楼终于要出头了!

លេខ​រៀង​គណបក្ស​នយោបាយថ្មីចេញហើយ តែ................................