លេខ​រៀង​គណបក្ស​នយោបាយថ្មីចេញហើយ តែ................................

Image
 ជាលទ្ធផល​នៃ​ការ​ចាប់ឆ្នោត​កំណត់​លេខ​រៀង​គណបក្ស​នយោបាយ​លើ​សន្លឹក​ឆ្នោតមានដូចខាងក្រោមៈ គណបក្សទី១​​  គណបក្សខ្មែររួបរួមជាតិ គណបក្សទ២  គណបក្សមាតុភូមិយើង គណបក្សទី៣  គណបក្សពន្លឺថ្មី គណបក្សទី៤  ​ គណបក្សសញ្ជាតិកម្ពុជា គណបក្សទី៥  គណបក្សខ្មែរក្រោក គណបក្សទី៦  គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សទី៧ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សទី៨  គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សទី៩  គណបក្សរស្មីខេមរា គណបក្សទី១០ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សទី១១ គណបក្សខ្មែរសាធារណរដ្ឋ គណបក្សទី១២ គណបក្សខ្មែរឈប់ក្រ គណបក្សទី១៣ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សទី១៤ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សទី១៥ គណបក្សយុវជនកម្ពុជា គណបក្សទី១៦ គណបក្សធម្មាធិបតេយ្យ គណបក្សទី១៧ ឆន្ទះខ្មែរ គណបក្សទី១៨ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សទី១៩ គណបក្សខ្មែរតែមួយ គណបក្សទី២០ គណបក្សប្រជាជន អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺលេខរៀងទី៧លែងមានគណបក្សសង្រោះជាតិទៀតហើយ និងគណបក្សប្រជាជនកម្ពុជាឈរនៅលេខរៀងក្រោយគេទៅវិញ។

ចូលចិត្តកែកុន​រូប​ភាព​ណាស់​មែន​ទេ កម្មវិធី​ទាំង​នេះ​អាច​ជួយ​អ្នក​បាន

មិត្តអ្នកអានមួយចំនួន ដែល​ចូល​ចិត្ត ការ​ថត​​រូប និង កែ​​កុន​រូបភាព នៅ​​លើ​​​​ស្មាត​ហ្វូន ប្រហែល​​​ជា​​​ចង់​ដឹង​ណាស់​​​ហើយ​​​មើល​​​ទៅ ថាតើ​​ថ្ងៃនេះ​ខ្ញុំ​​នឹង​​ណែនាំ​​កម្មវិធី​អ្វីខ្លះ សម្រាប់​ចែករំលែកទៅដល់អ្នកទាំងអស់គ្នា អោយ​បានស្គាល់ និង បានប្រើប្រាស់។ តាមពិតទៅ កម្មវិធីខ្លះ ប្រហែលជាធ្លាប់​មាន​អ្នក​បានប្រើប្រាស់​រួច​​មក​ហើយ ប៉ុន្តែសម្រាប់អ្នកមិនទាន់បានស្គាល់ និង ប្រើប្រាស់ ខ្ញុំនឹងបង្ហាញនៅពេលនេះ។ តោះ តាម​ដាន​ជាមួយ​ខ្ញុំទាំងអស់គ្នា…!

សូមបញ្ជាក់ផងដែរថា កម្មវិធីទាំងអស់នេះ គឺមិនមានគិតលុយនោះទេ អញ្ចឹងមិត្តអ្នកអាន អាចចូលទាញ​យក​មកសាកល្បងប្រើ តាមរយៈតំណរខាងក្រោមនេះ៖
 1. Polarr
សម្រាប់ iOS
សម្រាប់ Android

2. Priime
សម្រាប់ iOS
សម្រាប់ Android

3.Visco
សម្រាប់ iOS
សម្រាប់ Android


ទាំងអស់នេះ គឺសុទ្ធតែជាកម្មវិធីល្អៗ សម្រាប់មិត្តអ្នកអានគ្រប់គ្នា អាចទាញយកទៅប្រើសាកល្បង​នៅ​លើ​ស្មាតហ្វូនរបស់អ្នកបាន ដែលវាអាចជួយទាំងការថតរូប និង កែកុនរូប។ និយាយរួមទៅ កម្មវិធីខ្លះ វាក៏បាន​ផ្តល់​​ជា​គន្លឹះ​ និង ​អត្ថប្រយោជន៍ល្អៗជាច្រើន សម្រាប់យើងផងដែរ។
ប្រភព: App Store+ Play Store

Comments

Popular posts from this blog

តោះរៀនពាក្យសម្រាប់ប្រើនៅការិយាល័យជាភាសាចិន

42层烂尾楼终于要出头了!

លេខ​រៀង​គណបក្ស​នយោបាយថ្មីចេញហើយ តែ................................