លេខ​រៀង​គណបក្ស​នយោបាយថ្មីចេញហើយ តែ................................

Image
 ជាលទ្ធផល​នៃ​ការ​ចាប់ឆ្នោត​កំណត់​លេខ​រៀង​គណបក្ស​នយោបាយ​លើ​សន្លឹក​ឆ្នោតមានដូចខាងក្រោមៈ គណបក្សទី១​​  គណបក្សខ្មែររួបរួមជាតិ គណបក្សទ២  គណបក្សមាតុភូមិយើង គណបក្សទី៣  គណបក្សពន្លឺថ្មី គណបក្សទី៤  ​ គណបក្សសញ្ជាតិកម្ពុជា គណបក្សទី៥  គណបក្សខ្មែរក្រោក គណបក្សទី៦  គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សទី៧ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សទី៨  គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សទី៩  គណបក្សរស្មីខេមរា គណបក្សទី១០ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សទី១១ គណបក្សខ្មែរសាធារណរដ្ឋ គណបក្សទី១២ គណបក្សខ្មែរឈប់ក្រ គណបក្សទី១៣ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សទី១៤ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សទី១៥ គណបក្សយុវជនកម្ពុជា គណបក្សទី១៦ គណបក្សធម្មាធិបតេយ្យ គណបក្សទី១៧ ឆន្ទះខ្មែរ គណបក្សទី១៨ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សទី១៩ គណបក្សខ្មែរតែមួយ គណបក្សទី២០ គណបក្សប្រជាជន អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺលេខរៀងទី៧លែងមានគណបក្សសង្រោះជាតិទៀតហើយ និងគណបក្សប្រជាជនកម្ពុជាឈរនៅលេខរៀងក្រោយគេទៅវិញ។

លោក ហ៊ុន សែន៖ ស្តាយ​មិន​បាន​សម្លាប់​ក្រុម​បក្ស​ប្រឆាំង​ដែល​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​ពី​ឆ្នាំ​២០១៣

សមត្ថកិច្ច​បង្ក្រាប​លើ​កម្មករ​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​សុំ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ នៅ​តាម​បណ្ដោយ​ផ្លូវវ៉េងស្រេង រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៣ មករា ២០១៤។ ក្នុង​ការ​បង្ក្រាប​នោះ​មាន​មនុស្ស ៥​នាក់​បាន​ស្លាប់ និង​ជិត ៤០​នាក់​ផ្សេង​ទៀត​រង​របួស។ Photo: RFA


នៅ​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃក្រោយ ពេលដែល​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​តុលាការ​កំពូល​សម្រេចរម្លាយ​ចោល​ដោយ​បិទផ្លូវ​តវ៉ា ដូច​តាម​គម្រោង​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចង្អុល​បង្ហាញ។ លោក ហ៊ុន សែន នៅ​ថ្ងៃទី​១៩ ខែ​វិច្ឆិកា ថ្លែង​សារ​ឌឺដង​ថា នៅ​កម្ពុជា​ពុំមាន អ្នកទោសនយោបាយ​ទេ ប៉ុន្តែ​មានតែ​អ្នកនយោបាយ​ជាប់ទោស​ព្រហ្មទណ្ឌ​តែប៉ុណ្ណោះ។លោក​បន្តថា កម្ពុជា​ពុំមាន​វិបត្តិ​នយោបាយ​ណាមួយ​ឡើយ ព្រោះ​ប្រជាពលរដ្ឋ​ទូទៅ​អាចបំពេញ​ការងារ​ជា​ប្រក្រតី​របស់​ពួកគេ​បាន​ដូច​ធម្មតា។ លោក​ថា វិបត្តិ​នយោបាយ​ពិតប្រាកដ កើត​មាននៅ​ប្រទេស ហ្ស៊ីមបាវ៉េ ឯណោះ​ទេ ដែល​ប្រធានាធិបតី​ផ្តាច់ការ​កាន់អំណាច​យូរ​ជាងគេ ស្រដៀង​នឹង​លោក ហ៊ុន សែន ដែរ​នេះ នៅ​ទីបំផុត​ទៅ​ត្រូវបាន​ក្រុម​យោធា​ទម្លាក់​ចេញពី​អំណាច ដោយ​ចាប់​ឃុំ​ក្នុង​ផ្ទះ ក្រោយ​ពេល​ដែល​ប្រធានាធិបតី​រូបនេះ ចង់​ឲ្យ​ភរិយា​របស់ខ្លួន​ឡើង​បន្តអំណាច​ពី​លោក។ ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​និយោជិក ប្រមាណ ៥​ពាន់ នៅ​កោះ​ពេជ្រ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា អតីត​កម្មាភិបាល​ខ្មែរក្រហម និង​ជា​បុរស​ហិង្សា​និយម​រូប​នេះ និយាយ​គំរាម​ប្រលយ​ថា ប្រសិនបើ​លោក​បាន​ដឹង​ជា​មុន អំពី​ផែនការ​របស់​គណបក្ស​សង្គ្រោះជាតិ ក្នុងការ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​តាមរ​យៈ​រូបភាព «បដិវត្ត​ពណ៌» នោះ​លោក​នឹង​បញ្ជា​ឲ្យ​ក្រុម​របស់លោក សម្លាប់​ក្រុម​អ្នកប្រឆាំង​ទាំងអស់​នោះ​ចោល តាំងតែ​ពី​ពេលដែល​ពួកគេ​បាន​ដឹកនាំ​ធ្វើបាតុកម្ម​នៅក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ នៅ​ភ្នំពេញ​មកម្ល៉េះ។ លោក ហ៊ុន សែន បង្ហើប​ថា លោក​ទើបតែ​ទទួលបាន​ព័ត៌មាន​ថា ក្រុម​បក្សប្រឆាំង​បានកំណត់​យក​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៣ ជា​ថ្ងៃ​ផ្តាច់​ព្រាត់​រំលំ​រដ្ឋាភិបាល​រប​ស់លោក។ លោក ហ៊ុន សែន ថ្លែង​ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី​ថា លោក​ស្តាយ​ណាស់​ដែល​លោក មិនបាន​សម្លាប់​អ្នក​ទាំងនេះ។ «» នេះ​មិនមែនជា​លើក​ទីមួយ​ទេ ដែល​មេដឹកនាំ​ផ្តាច់ការ​រូបនេះ និយាយ​ថ្លែង​ជា​សាធារណៈ​អួតអាង​តែ​ពី​រឿង​កាប់សម្លាប់​ពូជសាសន៍​ខ្មែរ​ខ្លួនឯង ដោយ​មិន​ខ្មាស់​បរទេស នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ពាន់​នាក់​នេះ ខណៈដែល​លោក​ត្រូវបាន​គេ​មើលឃើញថា តែងតែ​ឱនលំទោន​នៅ​ចំពោះមុខ​បរទេស​ជាពិសេស​ប្រទេស​វៀតណាម ដែល​បាន​លើក​បណ្តុប​លោក​ឲ្យ​ឡើងកាន់​អំណាច កាលពីដើម​ទស្សវត្សរ៍​ទី​៨០។ កាលពី​មុនពេល​បោះឆ្នោត​ឃុំ​-​សង្កាត់ ខែ​មិថុនា ឆ្នាំ​២០១៧ កន្លង​ទៅ លោក ហ៊ុន សែន ក៏​ធ្លាប់​ថ្លែង​សារ​គំរាម​ជាច្រើនលើក​ច្រើនសារ​អំពី​សង្គ្រាម អំពី​រឿង​ក្ដារមឈូស និង​ថា លោក​សុខចិត្ត​កម្ទេច​ក្រុម​ប្រឆាំង ១០០ ទៅ​២០០ នាក់ ប្រសិនបើ​ចាំបាច់ ដើម្បី​ការពារ​សន្តិភាព​សម្រាប់​ប្រជាជន​រាប់លាន​នាក់៕

ប្រភព Camnews.org

Comments

Popular posts from this blog

តោះរៀនពាក្យសម្រាប់ប្រើនៅការិយាល័យជាភាសាចិន

42层烂尾楼终于要出头了!

លេខ​រៀង​គណបក្ស​នយោបាយថ្មីចេញហើយ តែ................................