លេខ​រៀង​គណបក្ស​នយោបាយថ្មីចេញហើយ តែ................................

Image
 ជាលទ្ធផល​នៃ​ការ​ចាប់ឆ្នោត​កំណត់​លេខ​រៀង​គណបក្ស​នយោបាយ​លើ​សន្លឹក​ឆ្នោតមានដូចខាងក្រោមៈ គណបក្សទី១​​  គណបក្សខ្មែររួបរួមជាតិ គណបក្សទ២  គណបក្សមាតុភូមិយើង គណបក្សទី៣  គណបក្សពន្លឺថ្មី គណបក្សទី៤  ​ គណបក្សសញ្ជាតិកម្ពុជា គណបក្សទី៥  គណបក្សខ្មែរក្រោក គណបក្សទី៦  គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សទី៧ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សទី៨  គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សទី៩  គណបក្សរស្មីខេមរា គណបក្សទី១០ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សទី១១ គណបក្សខ្មែរសាធារណរដ្ឋ គណបក្សទី១២ គណបក្សខ្មែរឈប់ក្រ គណបក្សទី១៣ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សទី១៤ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សទី១៥ គណបក្សយុវជនកម្ពុជា គណបក្សទី១៦ គណបក្សធម្មាធិបតេយ្យ គណបក្សទី១៧ ឆន្ទះខ្មែរ គណបក្សទី១៨ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សទី១៩ គណបក្សខ្មែរតែមួយ គណបក្សទី២០ គណបក្សប្រជាជន អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺលេខរៀងទី៧លែងមានគណបក្សសង្រោះជាតិទៀតហើយ និងគណបក្សប្រជាជនកម្ពុជាឈរនៅលេខរៀងក្រោយគេទៅវិញ។

Asus A442AU បំពាក់​មក​នូវ​ស៊ីភីយូ​ជំនាន់​ទី 7 និង VGA ដាច់​ប៉ុន្តែ​តម្លៃ​ខ្ទង់ 400 ដុល្លារ​តែប៉ុណ្ណោះ!

Asus A442AU គឺជាកុំព្យូទ័រយួរដៃម៉ូឌែល​ថ្មីមួយ​របស់ Asus នៅក្នុង​ឆ្នាំ 2017 នេះ ដែល​វាត្រូវ​បាន​ផលិត​ឡើង​យ៉ាង​ពិសេស​សម្រាប់​ទីផ្សារ​ប៉ែក​អាស៊ី​យើង ដែលសម្រាប់បំពេញតម្រូវការប្រើប្រាស់របស់យើង បាន​ច្រើន​មុខ។ A442AU នេះមានរចនាបថស្រស់ស្អាត សាកសមសម្រាប់អ្នកប្រើប្រាស់ទូទៅទាំង​ប្រុសទាំង​ស្រី មានកម្លាំងខ្លាំងល្អគ្រាន់បើ និងមានតម្លៃធូរថ្លៃ ជាងអ្វីដែលវាអាចធ្វើបានទៅទៀត។
Asus A442AU ត្រូវបានស្រោបខ្លួនដោយជ័រស្វិត ពេញមួយតួខ្លួនតែម្តង និងមានកម្រាស់ស្ដើងល្មម ជាមួយ​ទំងន់ត្រឹម 1.9 គីឡូក្រាមប៉ុណ្ណោះ។ Laptop នេះមានអេក្រង់ទំហំ 14 អ៊ីងជាប្រភេទ LED ដែល​បង្ហាញរូបភាពក្នុងកម្រិត HD (1366 x 768 ភិចស៊ែល) ដែលបង្ហាញបានច្បាស់ល្មម និងភ្លឺល្អផងដែរ។
ចំណែកកម្លាំងម៉ាស៊ីនរបស់ Asus A442AU នេះត្រូវបានបំពាក់មកនូវគ្រឿងម៉ាស៊ីនសេរីថ្មីទាំងអស់ ក្នុង​នោះមានដូចជា៖ ស៊ីភីយូ Intel Core i3-7100U ជំនាន់ទី 7 ដែលមានល្បឿន 2.4GHz រ៉េមទំហំ 4GB ប្រភេទ DDR4 និងមានសមត្ថភាពអាចបន្ថែមដល់ 12GB អង្គផ្ទុកទិន្នន័យ SATA ទំហំ 500GB ក្រាហ្វិចចំនួន 2 គ្រាប់គឺ Intel HD 620 និង NVIDIA Geforce 940MX មានថ្មទំហំ 2 Cells 38 Whrs ជាប្រភេទ Polymer និងដំណើរការដោយ Window 10 Pro ដែលកម្លាំងម៉ាស៊ីនប៉ុណ្ណេះ យើងអាចប្រើប្រាស់ការងារការិយាល័យបានរលូនល្អ និងអាចប្រើប្រាស់​សម្រាប់​ Graphic Design ខ្នាតមធ្យមបានដោយគ្មានបញ្ហានោះទេ។
ចំណែកឯរន្ធដោតរបស់វាវិញ គឺយើងទទួលបានច្រើនគ្រប់គ្រាន់តែម្តង ដោយវាមានរន្ធ USB 3.1, USB 2.0, រន្ធ VGA ខ្នាតធំ, HDMI, រន្ធ LAN, DVD Optical Drive និង USB-C ដែលបញ្ចូនទិន្នន័យដល់ 5Gb ក្នុងមួយវិនាទី។ អញ្ចឹង នេះគឺជាលក្ខណៈសម្បត្តិត្រួសៗអំពីកុំព្យូទ័រយួរដៃ Asus A442AU យើងឃើញថា វាមាន​កម្លាំង​ម៉ាស៊ីន​ល្អគ្រាន់បើ សម្រាប់អ្នកប្រើប្រាស់ទូទៅបានច្រើនប្រភេទ ហើយក៏មានតម្លៃធូរថ្លៃផងដែរ ដោយ​លោក​អ្នកអាចរកទិញវាបាននៅតាមបណ្ដាហាងលក់កុំព្យូទ័រ ក្នុងតម្លៃចាប់ពី 445 ដុល្លារឡើងទៅ ជាមួយ​នឹង​ការធានា និងថែមជួនគ្រឿង Accessory ជាច្រើនផងដែរ។ ប្រភព: ASUS

Comments

Popular posts from this blog

តោះរៀនពាក្យសម្រាប់ប្រើនៅការិយាល័យជាភាសាចិន

42层烂尾楼终于要出头了!

លេខ​រៀង​គណបក្ស​នយោបាយថ្មីចេញហើយ តែ................................