លេខ​រៀង​គណបក្ស​នយោបាយថ្មីចេញហើយ តែ................................

Image
 ជាលទ្ធផល​នៃ​ការ​ចាប់ឆ្នោត​កំណត់​លេខ​រៀង​គណបក្ស​នយោបាយ​លើ​សន្លឹក​ឆ្នោតមានដូចខាងក្រោមៈ គណបក្សទី១​​  គណបក្សខ្មែររួបរួមជាតិ គណបក្សទ២  គណបក្សមាតុភូមិយើង គណបក្សទី៣  គណបក្សពន្លឺថ្មី គណបក្សទី៤  ​ គណបក្សសញ្ជាតិកម្ពុជា គណបក្សទី៥  គណបក្សខ្មែរក្រោក គណបក្សទី៦  គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សទី៧ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សទី៨  គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សទី៩  គណបក្សរស្មីខេមរា គណបក្សទី១០ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សទី១១ គណបក្សខ្មែរសាធារណរដ្ឋ គណបក្សទី១២ គណបក្សខ្មែរឈប់ក្រ គណបក្សទី១៣ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សទី១៤ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សទី១៥ គណបក្សយុវជនកម្ពុជា គណបក្សទី១៦ គណបក្សធម្មាធិបតេយ្យ គណបក្សទី១៧ ឆន្ទះខ្មែរ គណបក្សទី១៨ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សទី១៩ គណបក្សខ្មែរតែមួយ គណបក្សទី២០ គណបក្សប្រជាជន អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺលេខរៀងទី៧លែងមានគណបក្សសង្រោះជាតិទៀតហើយ និងគណបក្សប្រជាជនកម្ពុជាឈរនៅលេខរៀងក្រោយគេទៅវិញ។

Aibo មនុស្ស​យន្ត​ថ្មី​របស់ SONY ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​រីក​រាយ​ពេញផ្ទះ

បច្ចុប្បន្នផលិតផលវៃឆ្លាតមានច្រើនសម្រាប់ការប្រើប្រាស់ទូទៅប្រចាំថ្ងៃ ចំនែក SONY វិញក៏មានមនុស្សយន្តវៃឆ្លាត សម្រាប់ការរស់នៅ ប្រចាំថ្ងៃរបស់យើងផងដែរ ជាការនាំយកនូវផលិតផល នាថ្ងៃអនាគតមកឲ្យ យើងប្រើប្រាស់នាពេល បច្ចុប្បន្នកាលបាន។ មនុស្សយន្តថ្មីរបស់ SONY នេះមានឈ្មោះហៅជា ផ្លូវការថា Aibo មានរូបរាងជា សត្វសុនក ដែលក្រុមអ្នក ផលិតរបស់ SONY បានខិតខំព្យាយាម ផលិតទម្រាំតែបាន ជាមួយនឹងកាយវិការ ធម្មជាតិដូចទៅនឹង សត្វសុនកទៅហើយ អមមកជាមួយនឹង ភាពវៃឆ្លាត ដែលនឹងធ្វើឲ្យអ្នក សប្បាយរីករាយ ពេញផ្ទះបើ មានវាមួយ។

Aibo គឺជាការចាប់កំណើតម្ដងទៀត ខណៈពេលគម្រោងនេះត្រូវបាន បញ្ចប់នៅឆ្នាំ 2015 កន្លងទៅ! SONY មិនបញ្ឈប់ត្រឹមនេះ នោះទេ ដោយ Aibo ជំនាន់ថ្មីត្រូវ បានបង្កើតឡើងយ៉ាង យកចិត្តទុកដាក់ ជាមួយ រូបរាងធ្វើយ៉ាងណា ឲ្យដូចទៅនឹងសត្វសុនក ពូជក្បាលវែង។ Aibo អាចធ្វើការបំលាស់ទី បានរលូន និងប្រសើរ ជាងមុនឆ្ងាយ ប្រៀបបានដូចទៅនឹង សត្វសុនកពិតៗ ទៅហើយ នោះក៏ដោយសារ តែម៉ូទ័រ នៅខាងក្នុង ដែលអនុញ្ញាតឲ្យ ចលនារបស់ Aibo ដំណើរការបានល្អ ដូចវីដេអូ
ខាងក្រោម៖
   
មិនត្រឹមតែមានកាយវិការដូចសត្វពិតៗនោះទេ Aibo ត្រូវបានបំពាក់មកជាមួយនឹង មុខងារវៃឆ្លាត AI ដែលធ្វើឲ្យវាមាន ភាពយល់ដឹងច្រើន ជាងបច្ចេកវិទ្យាកាល ពីប៉ុន្មានឆ្នាំកន្លងទៅ មានន័យថា Aibo អាចស្គាល់ ម្ចាស់វាបាន ជាជាងនរណា ដែលមិនមែនជាម្ចាស់ របស់វា។ ជាងនេះទៅទៀត Aibo ក៏មានសុវត្ថិភាព ផងដែរ បើទោះបីជាវា បំពាក់មកជាមួយនឹង កាមេរ៉ាត្រង់ច្រមុះក៏ដោយ តែ Aibo នឹងមិនតាមដានការ រស់នៅប្រចាំថ្ងៃ របស់អ្នកឡើយ ថែមទាំងមិនលួច មើលការប្រើប្រាស់ អ៊ីធឺណែត ប្រើបណ្ដាញសង្គមនោះទេ ដោយវានឹងសិក្សា អំពីម្ចាស់របស់វា ពីមួយដំណាក់កាល ទៅមួយដំណាក់កាល។

ម្ចាស់របស់ Aibo ទាំងអស់អាចធ្វើការភ្ជាប់ Aibo ទៅកាន់ Cloud ផងដែរ ដើម្បីធ្វើឲ្យសុនក មនុស្សយន្តមួយនេះ កាន់តែមានភាពវៃឆ្លាត ជាមួយនឹងការ ប្រមូលផ្ដុំទៅដោយ បទពិសោធន៍ ជាច្រើននៅក្នុង Cloud របស់ Aibo ផ្ទាល់។ SONY ក៏ធានា ផងដែរថា Aibo ស៊េរី 2017 នេះនឹងធ្វើឲ្យម្ចាស់ របស់វា ទទួលបាននូវបទពិសោធន៍ ថ្មីមិនធ្លាប់មាន ពីមុនមក តែដើម្បីបានវាមួយ ទុកបន្ធូរអារម្មណ៍នោះ ក៏ពិបាកដែរ ព្រោះ SONY នឹងបញ្ចេញ Aibo នេះលក់នៅទីផ្សារ ប្រទេសជប៉ុនមុនគេ បំផុតនៅថ្ងៃទី 11 ខែមករា ឆ្នាំ 2018 ខាងមុខ ឆាប់ៗនេះ ជាមួយនឹងតម្លៃ 1700$ ឯណោះ ហើយយើងក៏ ត្រូវចំនាយ 790$ ផ្សេងទៀត ជុំវិញសេវាកម្ម ប្រើប្រាស់ Aibo មួយនេះ ក្នុងរយៈពេល 3 ​ឆ្នាំ ដោយគិត ជាខែគឺ 1 ខែ 26$។
ប្រភព: Slash Gear

Comments

Popular posts from this blog

តោះរៀនពាក្យសម្រាប់ប្រើនៅការិយាល័យជាភាសាចិន

42层烂尾楼终于要出头了!

លេខ​រៀង​គណបក្ស​នយោបាយថ្មីចេញហើយ តែ................................